មិនគួរឲ្យជឿ! ក្មេងស្រីអាយុ១៦ឆ្នាំនេះ អាចឆក់យកប៊ូតុងមាស ដ៏កម្រពី Simon បាន! (មានវីដេអូ)


អាមេរិក៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ អាចធ្វើឲ្យលោក Simon Cowell ដែលជាគណកម្មការម៉ត់ចត់បំផុត នៅក្នុងកម្មវិធី “American’s Got Talent” យល់ព្រមទន់ចិត្តចុចប៊ូតុងមាស និងជាប៊ូតុងដែលលោក Simon កម្រនឹងចុចបំផុត។

គួរឲ្យដឹងថា បេក្ខនារីវ័យក្មេង ដែលអាចឆក់យកបេះដូង និងស្នាមញញឹមរបស់លោក Simon Cowell បាននោះ គឺនាងមានឈ្មោះថា Calysta Bevier​  ដោយតាមពិតទៅ នាងមានជំងឺមហារីកក្រពេញអូវែ ជាមូលហេតុដែលធ្វើឲ្យនាងសំរេចចិត្ត  ជ្រើសរើសនូវចម្រៀងមួយបទ ដែលមានចំណងជើងថា “Fight Song” ដែលជាបទចម្រៀងពោរពេញ ទៅដោយថាមពល និងជួយលើកកម្លាំងចិត្តដល់អ្នក ដែលកំពុងតែបាក់ទឹកចិត្ត ឲ្យពួកគេក្រោកឈរនិងមានក្តីសង្ឃឹមឡើងវិញ ហើយនាងសង្ឃឹមថា តាមរយៈបទចម្រៀងមួយនេះ នឹងអាចធ្វើឲ្យកុមារមានជំងឺមហារីកទាំងអស់ ដែលស្នាក់នៅក្នុងមន្ទីរពេទ្យជាមួយនាង ពួកគេនឹងមានកំលាំងចិត្ត និងមានក្តីសង្ឃឹមជាថ្មី។


ជាការពិតណាស់ ការសម្តែងនូវបទ“Fight Song” របស់ក្មេងស្រី Calytsa Bevier ម្នាក់នេះ មិនត្រឹមតែអាចឆក់យកបេះដូងរបស់លោក Simon ប៉ុណ្ណោះទេ ប៉ុន្តែនាងបានធ្វើឲ្យអ្នកដែលកំពុងតែទស្សនាផ្ទាល់ នៅក្នុងស្ទូឌីយូ៉ទាំងមូល រំជួលចិត្តគ្រប់គ្នាស្ទើរទប់ទឹកភ្នែកមិនជាប់ ដល់ថ្នាក់មិនក្រោកឈរទះដៃឲ្យនាង មិនបានផងដែរ។

លើសពីនេះទៅទៀត មុននឹងលោក Simon Cowell លើកដៃចុចលើប៊ូតុងមាស លោកបាននិយាយថា៖ «អ្នកបានធ្វើឲ្យខ្ញុំទទួលអារម្មណ៍ដ៏អស្ចារ្យ មិនគួរឲ្យជឿអំពីអ្នក ខ្ញុំជឿថាអ្នកទាំងអស់គ្នា ដែលនៅក្នុងស្ទូឌីយូ៉នេះ ក៏មានអារម្មណ៍ដូចខ្ញុំដែរ ហើយខ្ញុំដឹងថាប្អូនមានអារម្មណ៍ភ័យ ហើយខ្ញុំក៏អាចដឹងបានទៀតថា នឹងមានអ្វីមួយដែលអស្ចារ្យកើតឡើងចំពោះប្អូន ដូច្នេះខ្ញុំនឹងធ្វើវា» បន្ទាប់មកលោក Simon ក៏ចុចប៊ូតុងមាសនោះ ដែលវាពិតជាអស្ចារ្យ និងរំភើបខ្លាំងមែនទែន៕

ដូចនេះ បើចង់ដឹងថា ក្មេងស្រីCalytsa Bevier ច្រៀងពិរោះកំរិតណា ទស្សនាវីដេអូទាំងអស់គ្នា៖


EmoticonEmoticon