សហរដ្ឋអាមេរិក៖ គូស្នេហ៍វ័យក្មេងមួយគូ ដែលសាកសមគ្នាឥតខ្ចោះ គឺនាង Chloe Grace Moretz និង Brooklyn Beckham តែងទទួលបានការសរសើរ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន ហើយកាលពីពេលថ្មីៗនេះ Mortez ក៏បានលើកឡើងអំពី ហេតុផលដែលធ្វើឲ្យនាង បាក់ចិត្តស្រលាញ់ Brooklyn Beckham ជាសាធារណៈផងដែរ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រីវ័យ១៩ឆ្នាំ និងជាតួឯកស្រី នៅក្នុងរឿង “The 5th Wave” បានទម្លាយអំពីអារម្មណ៍ពិត និងក្តីស្នេហ៍របស់នាងចំពោះ មិត្តប្រុសជាទីស្រលាញ់របស់ខ្លួន គឺលោក Brooklyn Beckham តាមរយៈកម្មវិធី Elle ដោយបញ្ជាក់ថា មិត្តប្រុសរបស់នាង គឺជាមនុស្សប្រុសតែម្នាក់ ដែលតែងតែគាំទ្រ រូបនាងជានិច្ច ហើយគេក៏ជាមនុស្សដែល ធ្វើឲ្យនាងលែងមាន អារម្មណ៍ទើសទាល់ ចំពោះរាងកាយ និងសម្ផស្សរបស់ខ្លួនផងដែរ។
Moretz បានបញ្ជាក់ថា “មិត្តប្រុសខ្ញុំ គឺជាកម្លាំងចិត្តគាំទ្រដ៏ធំមួយ តែមិនមែនមានន័យថាខ្ញុំត្រូវការបុរសគាំទ្រគ្រប់រឿងនោះទេ ប៉ុន្តែនៅពេលដែលខ្ញុំមានអារម្មណ៍មិនល្អចំពោះខ្លួនឯង គាត់តែងតែប្រាប់ខ្ញុំថា ឈប់គិត និងឈប់បារម្ភ អំពីរឿងរ៉ាវទាំងនោះទៀតទៅ គួរតែស្តាប់នូវអ្វីដែលជាពាក្យក្នុងចិត្តរបស់ខ្លួនឯង ព្រោះថាអ្នកស្រស់ស្អាតបំផុតស្រាប់ទៅហើយ”។
តារាស្រីរូបនេះ បានបន្តទៀតថា “ជាញឹកញាប់ Brooklyn តែងនិយាយថា មនុស្សស្រីគឺ មានភាពស្រស់ស្អាតជាង អ្វីដែលពួកគេបានគិត ដែលពាក្យសម្តីទាំងនេះ ពិតជាល្អខ្លាំងណាស់ ជាពិសេសគឺនៅពេលដែលអ្នក អាចមានបុរសវ័យត្រឹម១៧ឆ្នាំ យល់ដឹងអំពីនារី នៅក្នុងផ្លូវបែបនេះ។ ខ្ញុំគិតថាពួកយើង ពិតជាដើរលើផ្លូវមួយដ៏ត្រឹមត្រូវ ជាមួយគ្នា”។
Brooklyn Beckham ដែលត្រូវជាមិត្តប្រុសរបស់ តារាសម្តែងស្រីវ័យក្មេង Chloe Grace Moretz
ស្របពេលគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍មួយ បានលើកឡើងថា Victoria Beckham ដែលត្រូវជាម្តាយរបស់ Brooklyn ក៏មានការស្រលាញ់ពេញចិត្តចំពោះ Moretz ខ្លាំងផងដែរ ដោយនាងបានជួយជ្រោមជ្រែង ផ្នែកម៉ូដែលដល់ Moretz និងធ្លាប់បានដើរទៅណាមកណា ជាមួយគ្នាទៀតផង។
នេះគឺជាការលើកឡើង របស់តារាសម្តែងស្រី Chloe Grace Moretz អំពីមូលហេតុដែល ធ្វើឲ្យនាងចាប់ផ្តើម បង្កើតក្តីស្នេហ៍ជាមួយ Brooklyn Beckham ដែលត្រូវជាកូនប្រុស របស់អតីតតារាបាល់ទាត់ដ៏ល្បី គឺលោក David Bekcham។ ជាងនេះទៅទៀត ក៏មានមនុស្សជាច្រើន កំពុងរង់ចាំមើលថា តើក្តីស្នេហ៍របស់ពួកគេ អាចឈានដល់ តំណាក់កាលដឹកដៃគ្នា ចូលរោងការ ឬយ៉ាងណា៕
រូបភាពមួយចំនួនរបស់តារាសម្តែងស្រី Chloe Grace Moretz៖
EmoticonEmoticon