អាជ្ញាធរជាតិ អប្សរា បញ្ជាក់ថា លទ្ធផលសិក្សាទូក ដែលប្រទះឃើញ ពិតជាទូកបុរាណមែន ក្នុងរាជ្យព្រះបាទជ័យ វរ្ម័នទី៧ ដែលជាលទ្ធផល គួរឲ្យភ្ញាក់ផ្អើល


ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេស លើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិ សម្រប សម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុង ភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរា យកមករក្សា ទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាល បរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

យោងតាមព័ត៌មាន របស់អាជ្ញាធរអប្សរា បានឲ្យ ដឹងថា លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និង គាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ ជាងគេក្នុងតំបន់អង្គរ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការវិភាគ នៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែន ដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹត និងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។

បើតាមទម្រង់រូបរាងជាក់ស្តែងបានបញ្ជាក់ថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជា ប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។
ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា លទ្ធផលដែលទទួល បាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជននិងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយ តាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មាន លម្អិតអំពីទូកបុរាណនេះ។

អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែង ដើម្បីតាំងបង្ហាញនៅ សារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំងអស់ បានទស្សនាទូក បុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។

ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែង ទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ៕




ទេព បូព្រឹក្ស ហួសចិត្ត នឹងរូបថតមួយសន្លឹក!!


ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងថ្ពាល់ខួចញញឹមស្រស់ ប្រចាំផលិតកម្មហង្សមាស គឺកញ្ញា ទេព បូព្រឹក្ស បានបង្ហោះជាសារហួសចិត្តមួយ ។

ជាការពិតណាស់ នៅក្នុងសារដែលកញ្ញា ទេព បូព្រឹក្ស បានបង្ហោះនោះ គឺមានភ្ជាប់មកជាមួយនឹង រូបថតScreenshot មួយសន្លឹក ដែលនាងបានថតចេញពីហ្វេសបុ៊កផេកមួយ ដែលគេបានបង្ហោះនូវរូបថតនារីម្នាក់ ដែលឈរថតរូបនៅមុខកញ្ចក់ក្នុង ស្ថានភាពស្លៀកឈុតគ្រឿងក្នុង ហើយផេកនោះ បានសរសេរបង្ហោះដោយភ្ជាប់ជាមួយនឹង រូបថតនោះថា៖ «មើល បូព្រឹក្ស លេងចុះ ឡើងកប់ #លើសហើយ» បន្ទាប់ពីឃើញដូចនេះ ក៏ធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ទប់អារម្មណ៍មិនជាប់ និងខ្លាចអ្នកគាំទ្ររបស់នាងយល់ច្រលំទៀតនោះ នាងក៏បានបង្ហោះឆ្លើយតបទៅនឹងផេកនោះ វិញបែបកំប្លែងៗថា ៖

«OMG !! រាងដែលអូនប្រាថ្នា បើបានដើមទ្រូងធំ ដើមដៃតូច ជើងស្រលូន រាងអញ្ចឹងល្អយ៉ាងណាទេ សរសើរបងពូកែរករូបមែន សូម្បីខ្ញុំក៌ចង់ Surprise ខ្លួនឯងទៀតហា ថាបានរាងស្អាតអញ្ចឹងតាំងពីពេលណា ហាហាហើយបើរាងបានប៉ុណ្ណឹងមែន សប្បាយស្លៀកពាក់ណាស់ ព្រោះរាងស្អាត ស្លៀកអី្វក៌សម មិនបាច់ខំរកម៉ូត ច្នៃម៉ូត កាត់ពាក់អោយសមរាងដូចរាល់ថ្ងៃ ហត់ ហើយ ពិបាកណាស់ តែគ្រាន់តែបញ្ជាក់ Admin Page មុនផុសគួរគិត កុំដោយសារចង់បានល្បី ផេកខ្លួនឯងយកឈ្មោះតារាផ្សេងមកលេងសើច សូមគិតដល់ចិត្តគេផង !! ប្រយ័ត្នមានបញ្ហាជាយថាហេតុបង អរគុណ Admin #M»។


ធ្លាប់តែឃើញ Hulk ក្នុងរឿង ឥឡូវជួបផ្ទាល់ បានដឹងថា ញាក់សាច់ប៉ុណ្ណា


សហរដ្ឋអាមេរិក៖ គូស្នេហ៍វ័យក្មេងមួយគូ ដែលសាកសមគ្នាឥតខ្ចោះ គឺនាង Chloe Grace Moretz និង Brooklyn Beckham តែងទទួលបានការសរសើរ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន ហើយកាលពីពេលថ្មីៗនេះ Mortez ក៏បានលើកឡើងអំពី ហេតុផលដែលធ្វើឲ្យនាង បាក់ចិត្តស្រលាញ់ Brooklyn Beckham ជាសាធារណៈផងដែរ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រីវ័យ១៩ឆ្នាំ និងជាតួឯកស្រី នៅក្នុងរឿង “The 5th Wave” បានទម្លាយអំពីអារម្មណ៍ពិត និងក្តីស្នេហ៍របស់នាងចំពោះ មិត្តប្រុសជាទីស្រលាញ់របស់ខ្លួន គឺលោក Brooklyn Beckham តាមរយៈកម្មវិធី Elle ដោយបញ្ជាក់ថា មិត្តប្រុសរបស់នាង គឺជាមនុស្សប្រុសតែម្នាក់ ដែលតែងតែគាំទ្រ រូបនាងជានិច្ច ហើយគេក៏ជាមនុស្សដែល ធ្វើឲ្យនាងលែងមាន អារម្មណ៍ទើសទាល់ ចំពោះរាងកាយ និងសម្ផស្សរបស់ខ្លួនផងដែរ។

Moretz បានបញ្ជាក់ថា “មិត្តប្រុសខ្ញុំ គឺជាកម្លាំងចិត្តគាំទ្រដ៏ធំមួយ  តែមិនមែនមានន័យថាខ្ញុំត្រូវការបុរសគាំទ្រគ្រប់រឿងនោះទេ ប៉ុន្តែនៅពេលដែលខ្ញុំមានអារម្មណ៍មិនល្អចំពោះខ្លួនឯង  គាត់តែងតែប្រាប់ខ្ញុំថា ឈប់គិត និងឈប់បារម្ភ អំពីរឿងរ៉ាវទាំងនោះទៀតទៅ  គួរតែស្តាប់នូវអ្វីដែលជាពាក្យក្នុងចិត្តរបស់ខ្លួនឯង  ព្រោះថាអ្នកស្រស់ស្អាតបំផុតស្រាប់ទៅហើយ”។

តារាស្រីរូបនេះ បានបន្តទៀតថា “ជាញឹកញាប់ Brooklyn តែងនិយាយថា មនុស្សស្រីគឺ មានភាពស្រស់ស្អាតជាង អ្វីដែលពួកគេបានគិត ដែលពាក្យសម្តីទាំងនេះ ពិតជាល្អខ្លាំងណាស់ ជាពិសេសគឺនៅពេលដែលអ្នក អាចមានបុរសវ័យត្រឹម១៧ឆ្នាំ យល់ដឹងអំពីនារី នៅក្នុងផ្លូវបែបនេះ។ ខ្ញុំគិតថាពួកយើង ពិតជាដើរលើផ្លូវមួយដ៏ត្រឹមត្រូវ ជាមួយគ្នា”។
Brooklyn Beckham ដែលត្រូវជាមិត្តប្រុសរបស់ តារាសម្តែងស្រីវ័យក្មេង Chloe Grace Moretz
ស្របពេលគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍មួយ បានលើកឡើងថា Victoria Beckham ដែលត្រូវជាម្តាយរបស់ Brooklyn ក៏មានការស្រលាញ់ពេញចិត្តចំពោះ Moretz ខ្លាំងផងដែរ ដោយនាងបានជួយជ្រោមជ្រែង ផ្នែកម៉ូដែលដល់ Moretz និងធ្លាប់បានដើរទៅណាមកណា ជាមួយគ្នាទៀតផង។

នេះគឺជាការលើកឡើង របស់តារាសម្តែងស្រី Chloe Grace Moretz អំពីមូលហេតុដែល ធ្វើឲ្យនាងចាប់ផ្តើម បង្កើតក្តីស្នេហ៍ជាមួយ Brooklyn Beckham ដែលត្រូវជាកូនប្រុស របស់អតីតតារាបាល់ទាត់ដ៏ល្បី គឺលោក David Bekcham។ ជាងនេះទៅទៀត ក៏មានមនុស្សជាច្រើន កំពុងរង់ចាំមើលថា តើក្តីស្នេហ៍របស់ពួកគេ អាចឈានដល់ តំណាក់កាលដឹកដៃគ្នា ចូលរោងការ ឬយ៉ាងណា៕

រូបភាពមួយចំនួនរបស់តារាសម្តែងស្រី Chloe Grace Moretz៖









ធ្លាប់តែឃើញ Hulk ក្នុងរឿង ឥឡូវជួបផ្ទាល់ បានដឹងថា ញាក់សាច់ប៉ុណ្ណា


អ៊ីរ៉ង់៖ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បាន ទស្សនារួចមកហើយ នូវខ្សែភាពយន្ត បែប Super Hero ដែលមានតួអង្គ Hulk ដូចជានៅក្នុងខ្សែភាពយន្តហូលីវូដ រឿង «The Incredible Hulk» និងរឿង «The Avengers» ជាដើម។ Hulk គឺជាតួអង្គ Super Hero មួយ ដែលមានមាឌ និងសាច់ដុំធំៗ ហើយមានកម្លាំងខ្លាំងក្លា អាចតទល់ជាមួយនឹងសត្រូវ បានយ៉ាងងាយស្រួល។

ងាកមើលជួបជាមួយនឹង លោក Sajad Gharibi វិញ ដែលគាត់ត្រូវបាន គេដាក់រហ័សនាមឲ្យថា Hercules (តួអង្គក្នុងរឿង Hercules) ឬ Hulk ដោយសារតែ មាឌ និងសាច់ដុំធំៗរបស់គាត់។ Sajad មានទម្ងន់សរុប រហូតដល់ទៅ ១៥៥គីឡូក្រាមឯណោះ ហើយមានកម្លាំងខ្លាំង មិនខុសពីរហ័សនាម ដែលគេដាក់ឲ្យគាត់ឡើយ។
លោក Sajad Gharibi
ទន្ទឹមគ្នានេះដែរ លោក Sajad ដែលមានវ័យទើបតែ ២៤ឆ្នាំរូបនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Instagram ជាច្រើនផងដែរ ដោយបច្ចុប្បន្ននេះ គាត់ទទួលបាន ចំនួនអ្នកចុច Follow រហូតដល់ទៅជាង ៥៩,០០០នាក់ហើយ។

គួរឲ្យដឹងផងដែរថា រូបរាង និងសាច់ដុំដ៏ធំរបស់ Sajad គឺបានមកពី ការខិតខំប្រឹងប្រែង លើកដុំដែក ដោយគាត់អាចលើកដុំដែក ដែលមានទម្ងន់ រហូតដល់ទៅ ១៧៥គីឡូក្រាម ធ្ងន់ជាងទម្ងន់របស់គាត់ទៅទៀត។ Sajad ក៏ជាកីឡាករកាយវប្បកម្ម ដែលតំណាងឲ្យប្រទេសអ៊ីរ៉ង់ ក្នុងការប្រកួតកាយវប្បកម្មផងដែរ ប៉ុន្តែប្រភពមិនបានបញ្ជាក់ ថាគាត់ធ្លាប់ឈ្នះពានរង្វាន់ ប៉ុន្មានដងឡើយ។

នៅក្នុងពេលទំនេរ លោក Sajad ចូលចិត្តបង្ហោះរូបថត បង្ហាញពីសាច់ដុំធំៗរបស់ខ្លួន ទៅឲ្យអ្នកគាំទ្រ នៅលើបណ្តាញសង្គម Instagram បានឃើញ ហើយ Sajad ក៏ចូលចិត្តថត ជាមួយនឹងវត្ថុតូចៗ ដើម្បីបង្ហាញថា មាឌរបស់ខ្លួនធំប៉ុណ្ណា។ បើទោះបីជា Sajad មានមាឌធំ គួរឲ្យខ្លាចក៏ពិតមែន ប៉ុន្តែមិត្តភក្តិរបស់គាត់ បានប្រាប់ឲ្យដឹងថា Sajad គឺជាមនុស្ស ដែលមានចិត្តទូលាយ គួរឲ្យស្រលាញ់ និងសុខភាពរាបសារណាស់៕



លោក Sajad Gharibi

សារៈប្រយោជន៍ទាំង១៣ របស់ខ្ញី ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង


ខ្ញី ជារុក្ខជាតិមើម និងជាគ្រឿងផ្សំដែលអាចប្រើប្រាស់បានច្រើនយ៉ាង ដូចជាក្នុងភេសជ្ជៈ (តែ ស្រាបៀ សាំប៉ាញ) ឬក្នុងការចម្អិនជាម្ហួបអាហារ។ វាអាចត្រូវបានប្រើ ដើម្បីធ្វើឲ្យអាហារមានរសជាតិហិរ និងអាចសូម្បីតែធ្វើជាពណ៌ដល់អាហារទៀតផង។ អស់រយៈពេលជាង ២,០០០ ឆ្នាំមកហើយ ដែលប្រទេសចិន បានប្រើប្រាស់ខ្ញី ដើម្បីជួយព្យាបាល និងការពារបញ្ហាសុខភាពបានច្រើនផងដែរ។ ខ្ញីត្រូវបានគេដឹងថា ជួយចលនាឈាមរត់ និងសម្រួលដល់ការរំលាយអាហារ។ នៅពីក្រោយរូបរាង កំពីកកំពករបស់ខ្ញី គឺបង្កប់ទៅដោយអត្ថប្រយោជន៍ទាំង សុខភាព និងសោភ័ណ្ឌភាព។

ខាងក្រោមនេះជា សារៈប្រយោជន៍ដ៏អស្ចារ្យរបស់ខ្ញី ដែលអ្នកប្រហែលជាមិនបានដឹងអំពីវា នៅឡើយទេ ៖
១. បំបាត់ស្នាមជាំ

សារធាតុ Gingerol របស់ខ្ញី ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា ក្នុងការប្រយុទ្ធប្រឆាំងនឹងស្នាមជាំ ស្នាមសន្លាក និងអាចម៍រុយ។ អ្នកអាច សាកល្បងយកខ្ញីមក ចញ្ច្រាំឲ្យល្អិតៗ រួចលាយជាមួយនឹងដុំទឹកកកតូចៗ បន្ទាប់មកយកវា លាបលើស្បែកម្តង ក្នុងមួយសប្តាហ៍។

២. បំបាត់បញ្ហាសើរស្បែក

ខ្ញី គឺជារុក្ខជាតិធម្មជាតិមួយ ដែលប្រឆាំងនឹងការរលាក និងជួយបន្ធូរបន្ថយ ក៏ដូចជាធ្វើឲ្យស្បែកប្រែមកជាធម្មតាវិញ។ អ្នកដែលរងគ្រោះដោយសារជំងឺ Eczema (ស្បែកដែលងាយ ក្រហម ងាយរមាស់ និងងាយឡើងកន្ទួល) អាចបន្តក់ប្រេងខ្ញី នៅក្នុងប្រេងអូលីវ រួចលាបលើស្បែក។ វានឹងធ្វើឲ្យស្បែករបស់អ្នកទន់រលោងវិញជាមិនខាន។

៣. បំបាត់អង្គែ

សូមអ្នកបំភ្លេចសាប៊ូកក់សក់ទាំងឡាយ ដែលផ្ទុកជាតិគីមីចោលទៅ។ ពេលនេះ លក្ខណៈសម្បត្តិសម្លាប់មេរោគ ដែលមាននៅក្នុងខ្ញី អាចជួយប្រយុទ្ធប្រឆាំងនឹងផ្សិត ដែលបង្កជាអង្គែលើស្បែកក្បាលផងដែរ។ អ្នកអាចលាយខ្ញីដែលឈូសម៉ដ្ឋ ជាមួយនឹងទឹក រួចដាក់ចូលទៅក្នុងដបបាញ់ទឹក បន្ទាប់មកបាញ់វាទៅលើស្បែកក្បាលរបស់អ្នក។ អ្នកនឹងមិនចាំបាច់បារម្ភពីបញ្ហាអង្គែទៀតឡើយ។

៤. ធ្វើឲ្យសក់ដុះកាន់តែក្រាស់

ខ្ញីកាន់តែចាស់ កាន់តែធ្វើឲ្យសក់របស់អ្នកអាចដុះកាន់តែច្រើន។ ខ្ញី ជាគ្រឿងផ្សំដ៏សំខាន់ក្នុង ផលិតផលថែរក្សាសក់ ដោយសារតែប្រេង និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ អ្នកអាចធ្វើដូចវិធីបំបាត់អង្គែខាងលើ រួចបាញ់លើស្បែកក្បាល។ វាធ្វើឲ្យបង្កើនលំហូរឈាមទៅកាន់ ឫសសក់ ដែលធ្វើឲ្យសក់របស់ក្រាស់ពោរពេញដោយភាពស្រស់ស្អាត។
៥. ជំរុះកោសិកាស្បែកចាស់ៗ

ឥលូវនេះ អ្នកនឹងមានភាពងាយស្រួល ដើម្បីធ្វើគ្រឿងខាត់ស្បែកមុខ និងរាងកាយ នៅឯផ្ទះដោយខ្លួនឯង ជាមួយនឹងគ្រឿងផ្សំធម្មជាតិ ខ្ញី ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ និងចាស់ចោលឲ្យអស់។ អ្នកអាចលាយខ្ញី ជាមួយនឹងទឹកឃ្មុំ រួចធ្វើការដុសសម្អាតលើស្បែក។ ក្លិនរបស់វា នឹងធ្វើឲ្យរាងកាយរបស់អ្នកទាំងមូលស្រស់ស្អាតជាមិនខាន។

៦. ថ្នាំប្រតិកម្មបែបធម្មជាតិ

តើអ្នកប្រតិកម្ម នឹងរោមឆ្មា ឬក្លិនផ្កា ឬអ្វីផ្សេងទៀតដែរទេ? ខ្ញីជាឱសថធម្មជាតិ ដែលល្អជាងថ្នាំពេទ្យទៅទៀត។ មួយថ្ងៃ អ្នកអាចពិសារតែខ្ញី ២ ទៅ ៣ ពែង ដើម្បីកាត់បន្ថយ មិនឲ្យអ្នកទទួលរងប្រតិកម្មតទៅទៀត។

៧. រក្សាភាពក្មេងជាងវ័យ

ការសិក្សាជាច្រើន បានបង្ហាញថា ខ្ញី មានឥទ្ធិពលប្រឆាំង និងការពារភាពចាស់។ ជាងនេះទៅទៀត ខ្ញីក៏ត្រូវបានបង្ហាញថា ជំរុញដល់ការចងចាំ ជាពិសេស សម្រាប់ស្រី្តវ័យចំណាស់ផងដែរ។

៨. បន្ធូរបន្ថយការឈឺសាច់ដុំ

ប្រសិនបើអ្នកឈឺសាច់ដុំ បណ្តាលឲ្យគេងមិនមានភាពសុខស្រួលនោះ អ្នកគួរប្រើប្រេងខ្ញី នៅពេលអ្នកងូតទឹក។ អ្នកក៏អាចដាក់ខ្ញី ដែលហាន់រួច មកកម្តៅឲ្យក្តៅ រួចបិទលើសាច់ដុំដែលឈឺ។ អ្វីដែលល្អជាងនេះគឺ ស្រ្តីអាចញ៉ាំ ម្សៅខ្ញី មួយស្លាបព្រាកាហ្វេមុនពេលមករដូវ ដើម្បីកាត់បន្ថយការឈឺចាប់។

៩. ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ

ស្រ្តីដែលកំពុងមានផ្ទៃពោះ ប្រាកដជាទទួលរងបញ្ហាដូចជា ក្អួតចង្អោរ សឹងតែគ្រប់ពេល។ តែកុំបារម្ភអី ពេលនេះ រុក្ខជាតិមើមខ្ញី នឹងបញ្ជាក់ថា វាជួយកាត់បន្ថយ ទាំងភាពធ្ងន់ធ្ងរ និងភាពញឹកញាប់ នៃការក្អួតចង្អោររបស់ស្រ្តីមានគត៌។ នេះជាវិធីធម្មជាតិបំផុត សម្រាប់បំបាត់អាការៈក្អួត។
១០. បំបាត់គ្រុនផ្តាសាយ

ខ្ញី អាចព្យាបាល និងការពារអ្នកពីគ្រុន ផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចទទួលទាន តែខ្ញីក្តៅៗ។ អ្នកក៏អាចបន្ថែមខ្ញី ចូលជាមួយ ទឹកក្រូចឆ្មារ និងទឹកឃ្មុំ ដើម្បីឲ្យកាន់តែមានរសជាតិឆ្ងាញ់។

១១. រក្សាចរន្តឈាម

ខ្ញី មានសារធាតុ ក្រូមីញ៉ូម ម៉ាញ៉េស្យូម និងស័ង្កសី ដែលអាចជួយធ្វើឲ្យប្រសើរឡើងនូវ លំហូរឈាម ព្រមទាំងជួយការពារអាការៈញាក់ គ្រុនក្តៅ និងការបែកញើសហួសហេតុ។

១២. បង្ការជំងឺមហារីក

ការសិក្សាមួយនៅឯ សាកលវិទ្យាល័យ Minnesota បានរកឃើញថា ខ្ញី អាចជួយពន្យឺតការលូតលាស់របស់កោសិកាមហារីក ពោះវៀនធំ និងចុងពោះវៀនធំ។ កាន់តែពិសេសនោះគឺ ម្សៅ ខ្ញី បង្កឲ្យកោសិកាមហារីកស្លាប់ ដែលបង្កជាមហារីកក្រពេញអូវែបានទៀតផង។

១៣. ពង្រឹងប្រព័ន្ធភាពស៊ាំ

ខ្ញី ជួយបង្កើន ប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយជាតិខ្លាញ់ពីសរសៃឈាម។ វាក៏ជួយ កាត់បន្ថយ ការឆ្លងមេរោគបាក់តេរីក្នុងក្រពះ និងជួយបញ្ហា ក្អក រលាកបំពង់ក តឹងច្រមុះ និងបំបាត់ស្លេស បានទៀតផង៕

ចូលចិត្តញ៉ាំកាហ្វេ តែបែរជាមិនដឹងថា កាកកាហ្វេមានប្រយោជន៍ច្រើន លើសលប់ ដល់ថ្នាក់នេះសោះ!


មនុស្សភាគច្រើន តែងនិយមពិសាកាហ្វេជាប្រចាំ មិនថាពេលព្រឹក ឬក៏ថ្ងៃនោះទេ ព្រោះគេយល់ថា ការពិសាកាហ្វេជួយឲ្យអារម្មណ៍ស្រស់ថ្លា និងបំបាត់ការងងុយគេង។ ប៉ុន្តែតើអ្នកដឹងទេថា តើកាកកាហ្វេដែលអ្នកតែងបោះចោលនោះ ផ្តល់ប្រយោជន៍អ្វីខ្លះសម្រាប់អ្នក?  ហើយខាងក្រោមជាគុណសម្បត្តិរបស់កាកកាហ្វេ ដែលអ្នកមិនដែលទទួលជ្រាបពីមុនមក៖

១) ដុសខាត់៖ កាកកាហ្វេ អាចឲ្យអ្នកយកមកដុសខាត់រាងកាយបាន យ៉ាងមានប្រសិទ្ធភាព។ ការត្រដុសស្បែកជាមួយនឹងកាកកាហ្វេ ជួយកច្ចាត់កោសិកាស្បែកងាប់ និងបន្សល់ទុកតែស្បែកស្រស់ថ្លាតែប៉ុណ្ណោះ។ ក្នុងនោះដែរ វិធីអនុវត្ត អ្នកគ្រាន់តែយកកាហ្វេ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ ឬប្រេងធម្មជាតិ ប្រេងដូង ដើម្បីឲ្យការដុសខាត់ស្បែក មានភាពរលោងស្រួល។ ហើយអ្នកត្រូវដុសនៅលើស្បែក ជារាងរង្វង់ថ្នមៗ ហើយចាំលាងទឹកចេញ។
២) កច្ចាត់នូវសាច់ខ្លាញ់ធ្លាក់(Cellulite)៖ ម៉ាស្សាដោយលាយបញ្ចូលជាមួយនឹង កាកកាហ្វេ និងដូង ហើយលាបត្រង់កន្លែងដែលមានបញ្ហា។ ទុកចោល២ ទៅ៣នាទី ចាំលាងទឹកចេញ។ ព្យាយាមអនុវត្តវិធីនេះ ជារៀងរាល់ថ្ងៃ រយៈពេល២សប្តាហ៍ ហើយអ្នកអាចកត់សម្គាល់បានថា នឹងឃើញមានភាពខុសប្លែក។

៣) ហើមក្រោមភ្នែក៖ កាកកាហ្វេ ត្រូវបានគេដឹងថា អាចកច្ចាត់នូវការហើមក្រោមភ្នែក និងជួយឲ្យចុះអន់ថយ នៃការលេចឡើងរង្វង់ខ្មៅក្រោមភ្នែកផងដែរ។ វិធីងាយៗ គ្រាន់តែអ្នកលាយកាកកាហ្វេ ជាមួយទឹកបន្តិច ហើយលាបនៅតំបន់ដែលអ្នកគិតថាហើមនោះ និងទុកវាចោល១៥នាទី។

៤) លុបស្នាមឆូត នៅលើគ្រឿងសង្ហាររឹមរបស់អ្នក៖ លាយកាកកាហ្វេ ជាមួយនឹងទឹកខ្មេះ និងទឹកក្តៅឧណ្ឌៗ រួចដុសខាត់វា នៅកន្លែងដែលមានស្នាមឆូតនោះ។ ប្រើសំឡីត្បារត្រចៀកស្តើងៗ និងកោសថើរៗ។

៥) សម្អាតចង្អើរអាំងសាច់៖ កាកកាហ្វេ អាចជួយកច្ចាត់នូវកំណកខ្លាញ់បាន។ វិធីងាយៗគ្រាន់តែ យកកាកកាហ្វេ ដាក់ក្នុងចានដែក ព្យាយាមដុសខាត់ចង្អើរអាំងសាច់របស់អ្នក និងទុកវាចោលរយៈពេល១ម៉ោង ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ដោយសារតែកាហ្វេ ជាជាតិអាស៊ីតពីធម្មជាតិ ទើបវាធ្វើការល្អ ក្នុងការលាងសម្អាតជាតិខ្លាញ់។

៦) ក្លិនអាក្រក់ក្នុងទូរទឹកកក៖ អ្នកអាចប្រើប្រាស់បាន ជាមួយនឹងកាកកាហ្វេ ដែលវាអាចជួយឲ្យទូរទឹកកកមានក្លិនប្រសើរឡើង ដូចជាក្លិនឈ្ងុយពីកាហ្វេ និងស្រូបយកក្លិនអាក្រក់បាន ក្នុងពេលតែមួយផងដែរ។ វិធីអនុវត្ត យកកាកកាហ្វេដាក់ក្នុងចានគោម រួចដាក់ឲ្យចំកណ្តាលនៃទូរទឹកកករបស់អ្នក។

៧) លែងកកស្ទះកន្លែងលាងចាន៖ ប្រសិនបើបំពង់បង្ហូរទឹករបស់អ្នកកកស្ទះ អ្នកអាចយកកាកកាហ្វេចាស់ៗ សាប៊ូរាវ និងចាក់ទឹកក្តៅចូលជាការស្រេច។ អ្នកគ្រាន់អនុវត្តតាមវិធីនេះ ភាពកកស្ទះ នៅកន្លែងលាងចានរបស់អ្នកនឹងទៅឆ្ងាយ។

៨) កច្ចាត់នូវក្អែលនៅលើ ឥដ្ឋ និងផ្ទះបាយ៖ កាកកាហ្វេ លាយជាមួយនឹងសាប៊ូ ជាអ្នកសម្អាតដ៏ល្អបំផុត ក្នុងការកច្ចាត់នូវក្អែល ដែលពិបាកលាងសម្អាត។

៩) ការពារសត្វល្អិតកុំឲ្យមកជិត៖ ការពារដំណាំរបស់អ្នក ដោយយកកាកកាហ្វេ លាយជាមួយនឹងសំបកក្រូចស្ងូត ដាក់ជុំវិញ។ ចំពោះសារធាតុកាហ្វេអ៊ីន នៅក្នុងកាកកាហ្វេ អាចជឿបានថា អាចឲ្យសត្វល្អិតតូចៗ ចេញឆ្ងាយបាន ហើយក៏អាចការពារសូម្បីតែឆ្មាពីខាងក្រៅ ដែលចង់ចូលមកជីកកកាយ ជិតសួនច្បាររបស់អ្នកផងដែរ។

១០) លាងសម្អាតដៃ៖ ចំពោះកាកកាហ្វេអាចជួយ ដុសលាងសម្អាតដៃរបស់អ្នកបានយ៉ាងល្អផងដែរ ដោយគ្រាន់តែអ្នកយកវា លាយជាមួយទឹក។ ជាពិសេសកាកកាហ្វេ អាចដុសខាត់ស្បែកស្ងួតរបស់អ្នក ហើយថែមទាំងជួយបំបាត់ក្លិនឆ្អាបពីសាច់ រឺត្រីជាដើម ពីការចម្អិនអាហារបានទៀតផង។

១១) ដុះលូតលាស់ការ៉ុតបានល្អ៖ បើអ្នកចង់បាន ការ៉ុតដែលដុះលូតលាស់ គឺកាកកាហ្វេអាចជួយបាន ដោយគ្រាន់តែយកវា ទៅលាយជាមួយនឹងគ្រាប់ពូជការ៉ុត។ ការធ្វើបែបនេះ វានឹងជួយឲ្យការ៉ុតរបស់អ្នកលូតលាស់ធំបានល្អ។

១២) បន្ទាប់ពីចិតខ្ទឹមបារាំងរួច៖ វិធីងាយៗ ដោយប្រើប្រាស់កាកកាហ្វេ ដាក់លើដៃរបស់អ្នក បន្ទាប់ពីអ្នកចិតខ្ទឹមបារាំងរួច ព្រោះថាវានឹងជួយឲ្យបាត់នូវក្លិនឆួលពីខ្ទឹមបារាំងបាន។

១៣) លាងជម្រះខោរបស់អ្នក៖ កាកកាហ្វេ អាចជួយលាងជម្រះនូវភាពប្រឡាក់ចេញពីខោរបស់អ្នក បានដោយងាយស្រួល។ ហើយក្នុងនោះដែរ សំណឹកពីធម្មជាតិ នៃកាកកាហ្វេ នឹងអាចកោសចេញនូវស្នាមប្រឡាក់យ៉ាងល្អ។

១៤) លាបពណ៌៖ លាយកាកកាហ្វេ ជាមួយនឹងទឹក( ប្រើប្រាស់ដោយបរិមាណកាកកាហ្វេខុសគ្នា ជាមួយនឹងកម្រិតនៃជាតិទឹក) ដែលវាជាវិធីងាយស្រួល ក្នុងលាបពណ៌រូបភាព ជាពណ៌សូកូឡា។

១៥) កច្ចាត់ចៃឆ្កែ៖ នៅពេលអ្នកងូតទឹក ឲ្យសត្វចិញ្ចឹមដូចជា ឆ្កែ រឺក៏ឆ្មា បន្ទាប់ពីអ្នកកក់សាប៊ូ ឬក៏មុននឹងលាងជម្រះ អ្នកគួរតែយកកាកកាហ្វេ ដាក់លើរោមពួកសត្វចិញ្ចឹមរបស់អ្នក។

ទាំងនេះជាអត្ថប្រយោជន៍ ដ៏ច្រើនលើសលប់ របស់កាកកាហ្វេ ដែលភាគច្រើនប្រិយមិត្តមិនដែលធ្លាប់ដឹង។ ដូច្នេះ ក្រោយពីអ្នកដឹងពីគុណសម្បត្តិរបស់កាកកាហ្វេហើយ អ្នកអាចយកវាទៅប្រើការ ក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នកបាន តាមការគួរ៕

ក្រុម U-16​កម្ពុជា ប៉ះ​​ក្រុម U-16​ថៃ​ល្ងាច​នេះ មុន​ត្រឡប់​មក​ក​ម្ពជា​វិញ​ថ្ងៃ​ស្អែក


(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា (U-16) នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៦​ឆ្នាំ​ថៃ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ មុននឹងត្រឡប់មកស្រុកកំណើតវិញថ្ងៃស្អែក ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​ពាន​រង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U-16 Championship 2016 នៅខែកក្កដាខាងមុខ ។
នេះគឺជាជំនួបមិត្តភាពលើកទី៣ របស់ក្រុម U-16 កម្ពុជា អំឡុងពេលបោះជំរុំហ្វឹកហាត់រយៈពេលជិត ១សប្ដាហ៍នៅថៃ ក្នុងនោះប្រកួតទី១ ពីដើមសប្ដាហ៍កន្លងទៅ បាន​ចាញ់​ក្រុម U-16 Chonburi របស់​ថៃ ដោយលទ្ធផល ២-០ ប៉ុន្ដែរំលងបាន១ថ្ងៃ ក្រុម U-16 កម្ពុជា ក៏សងសឹកក្រុម U-16 Chonburi បានសម្រេចវិញជាមួយលទ្ធផលបច្ចេកទេស ៥-១ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សហ​ព័​ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។

ប្រភពព័ត៌មាននេះបានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ នៅល្ងាចនេះក្រុម U-16 ថៃ នឹងធ្វើការប្រកួតលក្ខណៈមិត្ដភាពជាមួយក្រុម U-16 ថៃ ដែល​ជា​ក្រុម​ជើង​ឯក​ពាន​រង្វាន់ AFF U-16 Championship កាល​ពី​ឆ្នាំ​២០១៥ វិញ​ម្ដង ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករវ័យក្មេង ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក INOUE KAZUNORI។

គួរបញ្ជាក់ផងដែរថា មុននឹងចេញបោះជំរុំហ្វឹកហាត់នៅថៃ ក្រុម U-16 កម្ពុជា ក៏ធ្លាប់បានហ្វឹកហាត់១សប្ដាហ៍នៅប្រទេសវៀត​ណាម​ផង​ដែរ ហើយ​​ជា​​មួយ​​គ្នា​​នោះ​​ក៏​​មាន​​ការ​​ប្រកួត​​មិត្ត​ភាព ៣ដង​ជា​មួយ​ក្រុមម្ចាស់ផ្ទះវៀតណាមទៀតផង ដោយលទ្ធផលឈ្នះ១ ចាញ់១ និង​​ស្មើ​១​​។ បូក​ទាំង​ប្រកួត​មិត្ត​ភាព​នៅ​ថៃ​នេះ គឺ​៥​ប្រកួត​ហើយ ដើម្បី​​ជា​​បទ​​ពិ​សោធន៍ សម្រាប់​ត្រៀម​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍ AFF U-16 Championship 2016៕



លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម


រាជធានី​ភ្នំពេញ ៖ អ្នកលក់​ទូរស័ព្ទ​ដៃ​ម្នាក់​បាន​រៀបចំ​អន្ទាក់​ជា​យូរណាស់​មក​ហើយ​ដើម្បី​ចាំ​ចាប់ ទើបតែ​ពេល​នេះ​អន្ទាក់​របស់​គាត់​បាន​សម្រេច​ដោយ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ។ ហេតុការណ៍​ចាប់ចោរ​គាស់​ផ្ទះ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ ដា​នី ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ទេព វុ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិ​ក​ប្រាកដ ។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ព្រហ្ម សា​រិ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ហាង​លក់​ទូរស័ព្ទ​ដៃ យីហោ ដា​នី សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​ជា​យូរ​មក​ហើយ តែ​មិន​បាន​សម្រេច​សោះ កាលពី​១​ឆ្នាំ​មុន​គាត់​ត្រូវ​បាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​របស់​គាត់ ហើយ​លួច​ទូរស័ព្ទ​ដៃ​ដែល​កូន​គាត់​ទុក​សម្រាប់​លក់​អស់​១​ទូ ។ នៅ​យប់​កើតហេតុ មាន​ជនសង្ស័យ​ទាំងអស់​៣​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​ចូល​គាស់​សោ​ផ្ទះ​របស់​គាត់ ភ្លាម​ៗ​នោះ​កូន​គាត់ និង​បងប្អូន​ដទៃ​ទៀត​បានឃើញ ហើយ​ស្រែ​កថា ចោរ​ៗ ! ទើប​ជនសង្ស័យ​ទាំង​៣​នាក់​ភ័យ​ស្លន់ស្លោ នាំ​គ្នា​រត់​ចែក​ជើង​គ្នា តែ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​បាន​ម្នាក់ នាំ​គ្នា​វាយ​និង​កាប់​ចំ​ដៃ​ខាងឆ្វេង​បណ្តាល​ឲ្យ​ដាច់​ម្រាមដៃ​២ ។ ចំណែក​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ឃាត់ខ្លួន​ជនសង្ស័យ តែ​ដោយ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​សមត្ថកិច្ច​បាន​ដឹក​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ព្យាបាល ។ រីឯ​ជន​រង​គ្រោះ​វិញ​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​សាឡា​ង​ចាត់ការ​តាម​ច្បាប់ ៕





ញាក់សាច់! ត្អូញថាឧស្សាហ៍ឈឺ ចូលជប់ខ្យល់តែមួយខែសោះ លទ្ធផលចេញរោគសញ្ញាគួរឲ្យរន្ធត់


ចិន៖ ពិតជាគួរឲ្យអាណិត បុរសជនជាតិចិនម្នាក់ ដែលតែងតែកើតមានអាការៈមិនប្រក្រតី ឈឺនេះឈឺនោះ ហើយបានសម្រេចចិត្ត ចូលហាងម៉ាស្សាកោសជប់ ដោយតម្រូវឲ្យជប់ខ្យល់ពេញខ្លួន អស់រយៈជាងមួយខែ ប៉ុន្តែជាលទ្ធផលមិនបានគ្រាន់បើ បែរជាកើតចេញរោគសញ្ញា ដ៏សែនអាក្រក់ ប៊ិះស្លាប់ខ្លួនទៅវិញ។

បើតាមប្រភពបានឲ្យដឹងថា បុរសចំណាស់វ័យ ៦៣ឆ្នាំ មិនបង្ហាញអត្តសញ្ញាណ ជាអ្នកស្រុករស់នៅក្នុងខេត្ត ស៊ីឈួន ប្រទេសចិន បានទទួលរងផលប៉ះពាល់ កើតចេញជារោគសញ្ញាដ៏អាក្រក់មួយ ដែលមានស្នាមដុំចំនួន៧ នៅលើខ្នងរបស់គាត់ មើលទៅពិតជាគួរឲ្យខ្ពើមរអើមជាទីបំផុត។

ប្រភបបន្តថា ដោយសារតែ បុរសវ័យចំណាស់រូបនេះ មានជាតិខ្លាញ់ឡើងខ្ពស់ និងបូកផ្សំធ្វើឲ្យប្រព័ន្ធរាងកាយរបស់គាត់ ចុះអន់ខ្សោយ ទ្រុឌទ្រោមជាលំដាប់ផងនោះ រូបគាត់ក៏បានសម្រេចចិត្ត ចូលទៅក្នុងហាងម៉ាស្សាកោសជប់មួយកន្លែង ក្នុងទីក្រុង Chengdu ខេត្ត ស៊ីឈួន ដើម្បីធ្វើការជប់ខ្យល់សម្រួលសរសៃ។
បើតាមការឲ្យដឹងពី បុរសវ័យចំណាស់រូបនេះ គាត់បានចូលហាងម៉ាស្សា តាំងពីខែ ឧសភា មកម៉្លេះ ជារៀងរាល់ថ្ងៃ ដែលក្នុងមួយថ្ងៃយ៉ាងអន់ណាស់ ក៏មួយម៉ោងផងដែរដើម្បីឲ្យគេជប់ខ្យល់ឲ្យ ហើយនៅពេលណាដែលគាត់ មានអារម្មណ៍ថា ឈឺរួយកញ្ជឹង.ក ហេវហត់អស់កម្លាំង រូបគាត់គឺតែតែងត្រលប់ទៅទីនោះ ជាញឹកញយ ហើយបើគិតទៅ វាមានរយៈពេលជាងមួយខែទៅហើយ រហូតបើគិតមកដល់ខែមិថុនានេះ ដែលធ្វើរូបគាត់បានលេចចេញ នូវរោគសញ្ញាពងបែក ស្ទើររលេសរលួយខ្នង ដ៏គួរឲ្យខ្លាច។

ទន្ទឹមនឹងនោះផងដែរ បើតាមប្រភពសារព័តមាន China Times បានឲ្យដឹងថា ក្រោយពីជប់ខ្យល់លើខ្នងរបស់គាត់ បាន១០ថ្ងៃមក ក៏ស្រាប់តែលេចចេញជាពងបែក ហើយបុរសវ័យចំណាស់រូបនេះ នៅតែមកហាងម៉ាស្សានេះជាបន្តរហូត ដោយមិនបានទៅជួបនឹងគ្រូពេទ្យអ្វីឡើយ ហើយថែមទាំងទទូច សុំឲ្យជួយញិចបំបែកពងបែកលើខ្នងរបស់គាត់ រួចលាងសម្អាតរបួសចេញ ជាមួយនឹងទឹកអំបិលថែមទៀតផង។

ទីបំផុត បន្ទាប់ពីរយៈមួយខែនៃការព្យាបាល នៅហាងម៉ាស្សាដ៏គ្រោះថ្នាក់នោះ ស្រាប់តែយប់ថ្ងៃច័ន្ទកន្លងទៅនេះ ខណៈដែលរូបគាត់កំពុងតែដើរសុខៗ ស្រាប់តែមានអារម្មណ៍មិនស្រួល វិលមុខចង់ដួល។ ហើយភ្លាមៗនោះដែរ រូបគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយគ្រូពេទ្យក៏បានពិនិត្យស្ទង់សីតុណ្ហភាព ក្នុងខ្លួនរបស់គាត់ឃើញថា កម្តៅក្នុងខ្លួនគាត់គឺកើនឡើងដល់ ៣៩,៧អង់ស្សាសេឯណោះ ដែលជាកម្តៅគ្រុនក្តៅខ្ពស់មួយ។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានប្រទះឃើញស្នាមរបួសទាំង៧ ដែលមាននៅលើខ្នងរបស់គាត់ ដែលបង្កមកពីការជប់ខ្យល់នោះ ហើយគ្រូពេទ្យរកបានពិនិត្យរកឃើញថា មានឆ្លងមេរោគ​ តែសំណាងហើយដែលរូបគាត់បានមកសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល កុំអីនោះវានឹងក្លាយទៅជាករណីគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់គាត់ជាក់ជាមិនខាន ដោយសារតែការបំពុលឈាមនៅក្នុងរាងកាយ។

យ៉ាងណាមិញ ក៏មានអ្នកនិយមលេងអីុនធឺណែត នៅលើបណ្តាញសង្គម Weibo របស់ចិនជាច្រើននាក់ មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានដឹងករណី គួរឲ្យរន្ធត់មួយនេះ រួមជាមួយនឹងពាក្យរិះគន់ ស្តីបន្ទោសទៅកាន់ហាងម៉ាស្សាកោសជប់ខាងលើ ដែលហ៊ានធ្វើ ដល់ថ្នាក់អតិថិជនឈានដល់ដំណាក់កាល ដែលគួរឲ្យខ្លាចនេះផងដែរ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នគេមិនទាន់ដឹងទេថា បុរសវ័យចំណាស់ខាងលើនេះ មានអាការៈធូរស្បើយយ៉ាងណានោះទេ ដោយដឹងត្រឹមថា រូបគាត់កំពុងតែស្ថិតក្រោមការ ព្យាបាលយ៉ាងយកចិត្តទុកដាក់បន្ថែម ពីសំណាក់ក្រុមគ្រូពេទ្យតែប៉ុណ្ណោះ ៕


ប្រិមប្រិយ ទម្លាយថា ធ្លាប់ត្រូវប្រុសម្នាក់ បោកយក រថយន្តទៅលក់


ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះ កញ្ញា ប្រិមប្រិយ នៅពេលថ្មីៗនេះបានទម្លាយថា កន្លងមកនាងធ្លាប់ត្រូវ បានបុរសម្នាក់ ដែលនាងធ្លាប់ទុកចិត្ត បោកប្រាស់ យករថយន្តដែលនាងប្រើទៅលក់ ហើយក៏បោកលុយរបស់នាង មួយចំនួនថែមទៀតផង ។ ប៉ុន្តែរឿងគ្រប់យ៉ាងត្រូវបាន តារាស្រីរូបនេះអះអាងថា ទ្រព្យសម្បត្តិដែលត្រូវគេបោកនោះ នាងមិនយកទោសពៃពោល គឺនាងអហោសិកម្ម គ្រប់យ៉ាងឲ្យ ព្រោះថាទ្រព្យគឺជារបស់ក្រៅខ្លួន ។

តាមរយៈសារវែងអន្លាយរបស់ តារាកំប្លែង ប្រិមប្រិយ បានទម្លាយឲ្យដឹងទៀតថា « តាំងពីចាប់ផ្តើមស្គាល់គ្នា រហូតមកដល់ ពេលនេះ ខ្ញុំមិនដែលចង់បានអ្វីពីលោកឡើយ ហើយក៏មិនដែល ទៅធ្វើអ្វីអោយពិបាកដល់លោកដែរប៉ុន្មានឆ្នាំមកនេះ ដែល ខ្ញុំតែងតែជួយលោករហូតមក ក៏ព្រោះតែខ្ញុំគិតថាមនុស្ស កើតមកជាប្រយោជន៍ សំរាប់ជួយគ្នាទៅវិញទៅមក នេះក៏មិនមែន​ជា លើកទីមួយនោះទេ ដែលលោកបានធ្វើបាបខ្ញុំ ហើយខ្ញុំក៏ដឹងច្បាស់ថា លោកជាមនុស្សបែបណា តែខ្ញុំតែងតែប្រាប់ខ្លួន ឯងថា តែចំពោះលោកខ្ញុំមិនដឹងថា ត្រូវធ្វើល្អដល់កំរិតណា ទើបលោកអាចមានភាព ជាមនុស្ស នៅក្នុងខ្លួនខ្លះ សូម្បីតែរ ថយន្តផ្ទាល់ខ្លួន របស់ខ្ញុំក៏ខ្ញុំសុខចិត្តអោយ លោកខ្ចីយកទៅលក់ ដើម្បីដោះស្រាយបញ្ហា រកស៊ីរបស់ លោក ព្រមទាំងលុយ មួយចំនួនទៀត ដែលលោកបានខ្ចី ខ្ញុំវាពិតជាច្រើនណាស់ សំរាប់ខ្ញុំ » ។
តារាកំប្លែងល្បីឈ្មោះ ដែលភាគច្រើនចាប់ដៃគូ ជាមួយនាយក្រិនរូបនេះ បានប្រាប់ឲ្យដឹងទៀតថា « ខ្ញុំជាអ្នកក្រីក្រត្រូវ ទទួល បន្ទុក មើលថែរក្សាអ្នកម្តាយ ដែលមានជំងឺប្រចាំខ្លួន នឹងផ្គត់ផ្គង់ការរៀនសូត្ររបស់ កូនថែមទៀតផង ខ្ញុំគ្រាន់តែចង់ប្រាប់ លោកថា មនុស្សកើតមកបាតដៃទទេ ស្លាប់ទៅវិញក៏បាតដៃទទេដូចគ្នា ដូច្នេះសូមលោកកុំលោភលន់ខ្លាំងពេក សម្រាប់ខ្ញុំ ផ្ទះ លុយ ឡាន គ្រាន់តែជាទ្រព្យសម្បត្តិក្រៅខ្លួន តែប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះគឺ ការស្រលាញ់ ការរាប់អាន ភាពស្មោះ ត្រង់ នឹងការផ្តល់តំលៃជូន មនុស្សដូចគ្នាទៅវិញទៅមក ទើបជាភាពសំខាន់ដែលខ្ញុំត្រូវការ បើសិនជាជាតិមុនខ្ញុំ មានជំពាក់ កម្មលោក សូមអោយយើងរួចគ្នាទៅចុះ តែបើសិនជាខ្ញុំមិនបាន ជំពាក់កម្មលោកនោះទេ ខ្ញុំក៏សូមអោយចប់ ត្រឹមជាតិ នេះដែរ ខ្ញុំសូម អហោសិកម្មអោយ លោកគ្រប់យ៉ាង បើទោះបីជាលោក មិនទាន់ស្លាប់ក៏ដោយ»៕


ខឹងប្រើសន្តិសុខទៅហៅស្រីស្នេហ៍មិនបាន ដកកាំភ្លើងខ្លីបាញ់បីគ្រាប់ នៅហាងខារ៉ាអូខេវីអាយភី


(តាកែវ)៖ បុរសជាខ្មាន់កំភ្លើងម្នាក់បានដកកំភ្លើងខ្លីបាញ់ប្រហារបីគ្រាប់ទៅលើសន្តិសុខ ដែលយាមនៅហាងខារ៉ាអូខេវីអាយភីម្នាក់ បណ្ដាលឲ្យរងរបួសជើង នៅម៉ោង ២យប់រំលងអាធ្រាត្រថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខហាងខារ៉ាអូខេវីអាយភី ដែលស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។
ឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលបន្ទុកកណ្ដាលយុត្តិធម៌ នៃស្នងការដ្ឋានខេត្តតាកែវបានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ជនសង្ស័យ ដែលបាញ់ប្រហារទៅលើសន្តិសុខវីអាយភី មានឈ្មោះ ហ៊ី បូរ៉ា អាយុ ២៨ឆ្នាំ មានទីលំនៅនៅម្ដុំសន្ធមុខ រាជធានីភ្នំពេញ និងមានមុខរបបមិនច្បាស់លាស់។ ដោយឡែកបុរសជាសន្តិសុខដែលរងគ្រោះមានឈ្មោះ រ៉ូយ បារាំង អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងសាលា សង្កាត់រការក្រៅ ក្រុងដូនកែវ។

បើតាមលោកស្នងការរងនៅមុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមកកាន់ខារាអូខេវីអាយភី ហើយបានប្រើសន្តិខុសឲ្យទៅហៅស្រីស្នេហ៍របស់ខ្លួន ដែលធ្វើការនៅខារាអូខេនេះ ក៏ប៉ុន្តែសន្តិសុខបានឆ្លើយថា ដល់ម៉ោងដេកហើយហៅមិនបានទេ ពេលនោះជនសង្ស័យខឹងក៏ដើចូលទៅមុខហាងដកកាំភ្លើងខ្លីK៥៤ បាញ់សំដៅទៅលើសន្តិសុខចំនួន ៣គ្រាប់ តែផ្ទុះតែពីគ្រាប់បណ្ដាលឲ្យត្រូវចំជង្គង់ជនរងគ្រោះមួយគ្រាប់បៀមគ្រាប់នៅនិងជង្គង់តែម្ដង។

ក្រោយបាញ់ប្រហារជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕

ខ្ទង់ច្រមុះ របស់តារាប្រុសល្បីៗទាំងនេះ សុទ្ធតែខ្ពស់ស្រួច ពីធម្មជាតិពិតៗ!
ថៃ៖ តារាប្រុសថៃភាគច្រើន ដែលអ្នកបានឃើញតាមកញ្ចក់ទូរទស្សន៍ សុទ្ធតែស្រស់សង្ហារទាំងអស់ គ្មានខ្វះចន្លោះត្រង់ណាឡើយ។ ហើយក្នុងចំណោមតារាទាំងអស់នោះ ក៏មានអ្នកខ្លះបានទៅកែកុនច្រមុះបន្ថែមផងដែរ ដើម្បីជួយស្តារប្រជាប្រិយភាពរបស់ពួកគេ រឹតតែល្បីខ្លាំងជាងមុន។ ប៉ុន្តែក៏មានតារាប្រុសមួយចំនួន គឺច្រមុះរបស់ពួកគេ ស្រួចស្រាប់ពីធម្មជាតិពិតៗផងដែរ។
យោងតាមប្រភព បានបង្ហាញពីតារាប្រុសថៃល្បីៗ ដែលគេជឿជាក់ថា មិនបានលួចទៅកែកុនច្រមុះ។ ចំពោះខ្ទង់ច្រមុះរបស់តារាទាំងនោះ ពិតជាខ្ពស់ស្រួចខ្លាំង ដែលពិបាកធ្វើឲ្យអ្នកគាំទ្រទុកចិត្តណាស់ថា ពួកគេមានច្រមុះស្អាតតាំងពីកំណើតនោះ។

ក្នុងនោះដែរ តារាប្រុសៗថៃ ដែលមានច្រមុះស្អាតពីធម្មជាតិ មានដូចជា លោក James Ma លោក Weir លោកTono pakin លោកJame Jirayu លោក Nedech លោក Mario  លោកTik Jesdaporb Pholdee លោក Porshe Saran លោក Kao Jirayu និងលោក Hunzជាដើម៕

តោះមើលខ្ទង់ច្រមុះរបស់ តារាប្រុសថៃទាំងអស់គ្នា ថាខ្ពស់យ៉ាងណា៖

១) James Ma
២) Hunz
៣) Weir
៤) Kao Jirayu
៥) Tono pakin
៦) Jame Jirayu
៧) Mario
៨) Porshe Saran
៩) Tik Jesdaporb Pholdee
១០) Nedech